RUFA Expo

RUFA Expo on Dap News (29 March)

Posted on

ពិព័រណ៍ស្នាដៃ និងអនាគត របស់និសិត្ស សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ ចាប់ផ្តើមថ្ងៃទី៤ មេសា

29 March 2014

ភ្នំពេញ៖ក្រុមនិស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈ នឹងរៀបចំនូវពិធីតាំងពិព័រណ័ ស្នាដៃ និង អនាគត (Future & Achievement ) លើកទី២ ចាប់ពីថ្ងៃទី៤ ដល់ ទី៧ ខែមេសា ឆ្នាំ២០១៤ ដោយមានការគាំទ្រពី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហព័ន្ធសហភាពយុវជនកម្ពុជា និងបណ្តាក្រុមហ៊ុនឯកជនមួយចំនួនផងដែរ។

តំណាងនិសិត្សដែលរៀបចំពិធី តាំងពិព័រណ៍នេះបានប្រាប់ឲ្យដឹងថា នេះលើកទី២ហើយដែលក្រុមនិស្សិត របស់សាកលវិទ្យាល័យ ភូមិន្ទវិចិត្រសិល្បៈរៀបចំឡើង ដោយក្នុងគោលបំណង បង្ហាញពីការចួលរួមអភិរក្សវប្បធម៌ជាតិ និង ដើម្បីលើកស្ទួយគាំទ្រនូវស្នាដៃកូនខ្មែរ។

តំណាងដដែលបន្តថា ក្នុងពិព័រណ៍រយៈ៤ថ្ងៃនោះគឺ មានការរៀបចំការដាក់តាំងបង្ហាញស្មាដៃនិស្សិតទាំង ៥មហាវិទ្យាល័យ ដូចជា មហាវិទ្យាល័យស្ថាបត្យកម្ម និង នគររូបនីយកម្ម មហាមវិទ្យាល័យសិល្បៈសូន្យរូប មហាវិទ្យាល័យតូរ្យតន្ត្រី មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ និង មហាវិទ្យាល័យបុរាណវិទ្យា និងដេប៉ាតេម៉ង់មូលដ្ឋាន ។

ជាពិសេសជាងនេះទៀតនោះ ក្នុងពិព័រណ៍ក៏មានការរៀបចំសម្តែងសិល្បៈកម្សាន្តផងដែរ ដែលមានដូចជា  របាំសហសម័យ របាំបួងសួង របាំអប្សរា ល្ខោនខោល ល្បុក្កតោ និងសិល្បៈសម័យមួយចំនួនទៀត ។ លោកអ្នកដែលចាប់អារម្មណ៍ អាចរូចរួមទស្សនា ការតាំងពិព័រណ៍ស្នាដៃ និងអនាគត លើកទី២ ដោយសេរី ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ៕

Source: http://dap-news.com/morokatmagazine/83878-2014-03-29-05-28-37.html

Rehearsal of RUFA Students

Posted on Updated on

Before exhibition two weeks, Royal University of Fine Arts (RUFA) students on March 22, 2014 came together to rehearse their singing and performance as well as working on achievements which they plan to show on 4-7 April, 2014 at RUFA. The exhibition will display all achievements of student from 5 faculties in RUFA from 9am to 6pm and will have shows of performance and singing from students between 6-8pm.